
ក្រុមការងារសាខាសមាគមនារីខេត្ត ទទួលចង្ក្រានសន្សំសំចៃថាមពលជាង ៦ពាន់គ្រឿងពីក្រុមហ៊ុន ស៊ីបកូ ដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារសាខាសមាគមនារីខេត្តព្រះសីហនុ បានចុះទៅទទួលយកចង្ក្រានសន្សំសំចៃថាមពលសរុបចំនួន ៦,៤១៨គ្រឿង ពីក្រុមហ៊ុន ស៊ីបកូ (SIPCO) ដើម្បីត្រៀមចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយឥតគិតថ្លៃ។









