
ខេត្តព្រះសីហនុ និងខេត្តអានហ្សាង ចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្តិការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម បន្តរទៀតនៅរដូវប្រាំងខាងមុខ
គណៈកម្មការជំនាញខេត្តព្រះសីហនុ (ព្រះរាជាណាចក្រកម្ពុជា) និងគណៈកម្មការជំនាញខេត្តអានហ្សាង (សាធារណរដ្ឋសង្គមនិយមវៀតណាម) បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្តិការ ស្ដីពីការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា សម្រាប់ដំណាក់កាលទី២៦ (រដូវប្រាំង ឆ្នាំ២០២៦-២០២៧) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងក្រុងព្រះសីហនុ ។









