
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចែករំលែកបទពិសោធន៍ស្ដីពីការដឹកនាំ និងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដល់សិស្សនគរបាលនៅសាលានគរបាលជាតិភូមិភាគ៣
នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញធ្វើបទបឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារ ស្តីពីការដឹកនាំ គ្រប់គ្រង និងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។









