
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់បទឈប់បាញ់នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង
ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មពីសាធារណរដ្ឋហ្វីលីពីន ចុះពិនិត្យស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។











