
លោកជំទាវ យុឹង សុឃឿន ដឹកនាំជុំពិនិត្យ កែសម្រួល និងវាយតម្លៃសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិ នៃផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ
នៅសាលប្រជុំមន្ទីរផែនការខេត្តព្រះសីហនុ មានការរៀបចំកិច្ចប្រជុំពិនិត្យ កែសម្រួល និងវាយតម្លៃសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិ ស្តីពីការអនុវត្តផែនការអភិវឌ្ឍន៍ខេត្ត (២០២៥-២០២៩ ) ក្រោមអធិបតីភាព លោកជំទាវ យុឹង សុឃឿន សមាជិកាក្រុមប្រឹក្សាខេត្ត និងជាតំណាង គ.ក.ស.ក ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ-អង្គភាព និងទីចាត់ការជំនាញពាក់ព័ន្ធជុំវិញខេត្តយ៉ាងច្រើនកុះករ។









