
ឯកឧត្តម នេត្រ ភក្ត្រា៖ កិច្ចការមនុស្សធម៌គឺជាស្មារតីសាមគ្គីភាពជាតិដ៏រឹងមាំ ខណៈសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា នាំយកថ្នាំសង្កូវជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ខេត្តក្រចេះ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតជូនគណៈប្រតិភូសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពរបស់សមាគម។









