
ក្រសួងព័ត៌មានពង្រឹងកិច្ចសហការជាមួយគ្រប់ក្រសួង-ស្ថាប័ន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានផ្លូវការ និងការគ្រប់គ្រងសាធារណមតិ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ស្តីពី «ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីមន្ត្រីនាំពាក្យមកពីបណ្តាក្រសួង និងស្ថាប័ននានា ដែលជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល។









