
ឧត្តមសេនីយ៍ត្រី នូវ សំអុល ដឹកនាំក្រុមការងារសមាគមអតីតយុទ្ធជននិងនិវត្តជន ខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទៅឧបត្ថម្ភអតីតយុទ្ធជនមានជីវភាពខ្វះខាតចំនួន៧គ្រួសារ នៅស្រុកព្រៃនប់
នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត តំណាងឱ្យឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនអតីតយុទ្ធជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ដែលទើបទទួលបានផ្ទះថ្មី ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។









