
រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិគ្រោះយោបល់ជាមួយអាជីវករឆ្នេរអូរឈើទាល លើគម្រោងរៀបចំប្រព័ន្ធចំណតឆ្លាតវៃ
រសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងបងប្អូនអាជីវករអាជីវកម្មលើកកម្ពស់សណ្តាប់ធ្នាប់ នៅតាមបណ្តោយឆ្នេរអូរឈើទាល ដើម្បីពិភាក្សាលើគម្រោងរៀបចំប្រព័ន្ធចំណតឆ្លាតវៃ (Smart Parking) នៅតាមដងឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។









