
សមាគមនារីខេត្តព្រះសីហនុ ចែកចង្ក្រានសន្សំសំចៃថាមពលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ១០៧៥ គ្រួសារ នៅស្រុកព្រៃនប់
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាល និងចែកចង្ក្រានសន្សំសំចៃថាមពលដោយឥតគិតថ្លៃចំនួន ១០៧៥ គ្រឿង ជូនដល់ប្រជាពលរដ្ឋក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។









