
ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញចូលរួមក្នុងវេទិកាអមក្វាងចូវ (Guangzhou Sub-forum) ក្រោមក្របខ័ណ្ឌវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក
នៅទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ប្រតិភូក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងវេទិកាអមក្វាងចូវ (Guangzhou Sub-forum) ក្រោមក្របខ័ណ្ឌវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ដែលត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌ទីក្រុងក្វាងចូវ (Guangzhou Daily Group Culture Center) ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល អ្នកជំនាញ អ្នកសិក្សា មន្ត្រីការទូត និងតំណាងស្ថាប័នសារព័ត៌មានមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។









