
គណៈប្រតិភូរដ្ឋសភាកម្ពុជា លើកកម្ពស់តួនាទីសភាក្នុងការឆ្លើយតបបម្រែបម្រួលប្រជាសាស្ត្រ នៅលើវេទិកាសន្និសីទប្រចាំឆ្នាំ AFPPD នៅប្រទេសម៉ាឡេស៊ី
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រចាំឆ្នាំរបស់វេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) ក្រោមមូលបទ «ការដឹកនាំរបស់សភាសម្រាប់អនាគត» នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះនៅរដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។









