
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ប្តេជ្ញា បន្តពង្រឹងទំនាក់ទំនង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ
នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Julien Bert អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) និងលោក Frantz Vaganay ប្រធានទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសបារាំងប្រចាំកម្ពុជា (CCEF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការងារត្រៀមសហការរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦»។









