
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតីចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចធិបតី ចែកជូនគ្រួសារអតីតយុទ្ធជន និងចាស់ជរាខ្វះខាតនៅស្រុកស្ទឹងហាវ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចូលរួមជាមួយក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី និងរដ្ឋបាលស្រុកស្ទឹងហាវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅចែកជូនដល់គ្រួសារអតីតយុទ្ធជន និងចាស់ជរាដែលមានជីវភាពខ្វះខាតចំនួន ២២គ្រួសារ ស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។









