
ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យម្ហូបអាហារនៅផ្សារលើ រកមិនឃើញសារធាតុគីមីហាមឃាត់លើមុខទំនិញទាំង ២១ មុខ
មន្ត្រីសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ សហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារនៅទីផ្សារលើ ដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងទប់ស្កាត់ផលិតផលទំនិញមិនសមស្រប។









