
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បន្តពង្រឹងការបម្រើសេវាសាធារណៈ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានផ្ដល់នូវទស្សនទាន និងបទបញ្ជាផ្ទៃក្នុងយ៉ាងសំខាន់ៗសំរាប់ក្រុមការងារ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត។









