
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា ភាពខុសគ្នានៃជំនឿសាសនា មិនមែនជាមូលហេតុនៃការបែងចែកសង្គមឡើយ ដោយត្រូវរួមគ្នារស់នៅដោយសុខដុមរមនា និងបើកទូលាយទទួលយកបច្ចេកវិទ្យាទំនើប
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់អំពីការពង្រឹងសុខដុមនីយកម្មសាសនា ការអភិវឌ្ឍខេត្តព្រះសីហនុ និងការលើកកម្ពស់ការអប់រំអោយទាន់សម័យកាលឌីជីថល។









