
ក្រុមការងារមនុស្សធម៌សម្តេចតេជោ-ធិបតី ចុះសួរសុខទុក្ខ និងបញ្ជូនគ្រួសារពិការភាពចំនួន ២គ្រួសារ ពីស្រុកស្ទឹងហាវ ទៅព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព
នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោក សៅ បុរីវឌ្ឍនៈ អភិបាលនៃគណៈអភិបាលស្រុកស្ទឹងហាវ បានអមដំណើរ ឯកឧត្តម សូ សុភ័ក្រ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី បានចុះសំណេះសំណាល និងពិនិត្យស្ថានភាពជីវភាពគ្រួសារពិការភាពចំនួន ២គ្រួសារ ដើម្បីរៀបចំបញ្ជូនទៅព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។









