
កម្ពុជាបន្តជំរុញឱ្យភាគីថៃគោរពសេចក្តីប្រកាសរួម និងស្នើឱ្យពន្លឿនកិច្ចប្រជុំ JBC ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាថ្មីនូវជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងការគោរពយ៉ាងពេញលេញនូវរាល់ចំណុចនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ កម្ពុជាបានរិះគន់ភាគីថៃថាពន្យារពេលក្នុងការអនុវត្តកិច្ចព្រមព្រៀង និងបន្តសកម្មភាពបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)។











