
រដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន ត្រៀមអនុវត្តទូទាំងប្រទេស
រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយមូលនិធិជាតិជំនួយសង្គម បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្នរបស់រាជរដ្ឋាភិបាល» ជូនដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងក្របខណ្ឌខេត្តព្រះសីហនុ ។









