
រដ្ឋបាលខេត្តព្រះសីហនុ គ្មានគោលការណ៍ដោះដូរដីជូនអ្នកចូលទៅទន្ទ្រានដីរដ្ឋដោយខុសច្បាប់នៅតំបន់ក្បាលឆាយទេ (មានវីដេអូ)
អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំករណីចូលទៅសង់ខ្ទមនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ចំណុចភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ដើម្បីយកដីជាកម្មសិទ្ធិដោយខុសច្បាប់។តាមការបញ្ជាក់របស់មន្ត្រីជំនាញមន្ទីរបរិស្ថាន និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី ខេត្តព្រះសីហនុ ចំណុចដែលពលរដ្ឋតវ៉ាជាដីរដ្ឋបានចុះបញ្ជីរួចហើយ។









