
ខេត្តព្រះសីហនុ៖ ទាក់ទាញវិនិយោគិនចិនមកពីតំបន់ GBA តាមរយៈវេទិកា «ផលិតកម្មឆ្លាតវៃអាស៊ាន» នៅទីក្រុងក្វាងចូវ
នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន ប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានរៀបចំផែនការមេ បានអញ្ជើញចូលរួមជាអធិបតីក្នុង «វេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន» ក្រោមប្រធានបទ «ផលិតកម្មឆ្លាតវៃអាស៊ាន»។









