
ខេត្តព្រះសីហនុឈរនៅលំដាប់ទី៥ ជាខេត្តដែលមានការចុះបញ្ជីបរធនបាលកិច្ចច្រើនជាងគេ
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី “កិច្ចគាំពារវិនិយោគិន និងពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យបរធនបាលកិច្ច ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ស្គាល់អតិថិជនក្នុងវិស័យបរធនបាលកិច្ច” ដែលសហការរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា។









