
រដ្ឋបាលខេត្តព្រះសីហនុ ចាប់ដៃគូជាមួយ UN-Habitat រុញច្រានការអភិវឌ្ឍ «ទីក្រុងឆ្លាតវៃ» ប្រកបដោយចីរភាព
កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក ឯម ភាព អភិបាលរងខេត្ត បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយគណៈប្រតិភូ UN-Habitat មកពីប្រទេសចិន និងកម្ពុជា ព្រមទាំងក្រុមហ៊ុនវិនិយោគអន្តរជាតិ ស្តីពី «គម្រោងទីក្រុងឆ្លាតសម្រាប់ខេត្តព្រះសីហនុ»។ មុនកិច្ចប្រជុំ គណៈប្រតិភូបានចុះពិនិត្យដោយផ្ទាល់លើប្រព័ន្ធសេនស័ររថយន្តសំរាម ចំណតឆ្លាតវៃ និងបន្ទប់បញ្ជាកាមេរ៉ាសុវត្ថិភាពទូទាំងក្រុង។









