
សម្ដេចរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យស្ថានភាព និងសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងក្រុមការងារជួសជុលនៅវិទ្យាល័យកំបូល រាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅវិទ្យាល័យកំបូល ព្រមទាំងបានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងក្រុមការងារជួសជុលដែលកំពុងដំណើរការជួសជុលអគារសិក្សា ដោយមិនមានការព្រៀងទុកជាមុន។









