
លោកជំទាវ ហៀក ហុីមុល្លី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលជាមួយអាជ្ញាធរឃុំតានៃ ខេត្តព្រះសីហនុ
លោកជំទាវ ហៀក ហុីមុល្លី សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងស្តាប់របាយការណ៍វឌ្ឍនភាពការងារចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ ជាមួយក្រុមប្រឹក្សាឃុំតានៃ ស្មៀនឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ ព្រមទាំងលោកនាយក និងលោកនាយិកាសាលា។









