
តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) នឹងបើកកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា នៅប្រទេសសិង្ហបុរី
តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) បានបញ្ជាក់ជាផ្លូវការថា កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ នេះជាការឈានទៅមុខជាក់ស្តែងនៃការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងមធ្យោបាយសន្តិវិធី ដើម្បីស្វែងរកដំណោះស្រាយចំពោះវិវាទរវាងភាគីទាំងពីរលើដែនសមុទ្រ។











