
សមត្ថកិច្ចជំនាញឃាត់ខ្លួនមនុស្ស ប្រុស ស្រី សរុបចំនួន ៣០នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣០នាក់ ស្រី១នាក់ ជនជាតិខ្មែរ ។










