
មន្ត្រីរាជការ និងមន្ត្រីរដ្ឋបាលស្រុកព្រៃនប់ ឆ្លងកាត់ការត្រួតពិនិត្យសារធាតុញៀន ដើម្បីពង្រឹងវិន័យ និងលើកកម្ពស់ភាពស្អាតស្អំក្នុងស្ថាប័ន
ក្នុងគោលបំណងចូលរួមអនុវត្តយ៉ាងសកម្មនូវគោលនយោបាយជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ព្រមទាំងពង្រឹងសណ្តាប់ធ្នាប់ វិន័យ និងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុកព្រៃនប់ បានស្ម័គ្រចិត្តចូលរួមពិនិត្យ និងតេស្តរកសារធាតុញៀន។











