
ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពទេយ្យទាន ព្រមទាំងទំនិញផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ដើម្បីធានាដល់សុវត្ថិភាព សុខុមាលភាព និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក៏ដូចជាពុទ្ធបរិស័ទក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោក ជា ប៊ុណ្ណារ៉ា អនុប្រធានសាខា បានសហការជាមួយមន្រ្ដីនៃមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ អាជ្ញាធរដែនដី និងប្រធានគណៈកម្មាធិការផ្សារ ដើម្បីចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពទំនិញ ទេយ្យទាន និងកញ្ចប់វត្ថុអនុស្សាវរីយ៍តាមបណ្តាទីផ្សារ និងស្តង់នានាក្នុងខេត្ត។











