
អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រតិភូទស្សនកិច្ចក្រុមហ៊ុនផលិតឧបករណ៍បំភ្លឺឆ្លាតវៃសម្រាប់រថយន្ត NVEL នៅទីក្រុងក្វាងចូវ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ធ្វើទស្សនកិច្ចកិច្ចការងារនៅក្រុមហ៊ុន Guangzhou New View Electrical & Lighting Co., Ltd. (ហៅកាត់ថា NVEL) ដែលជា ក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ឧបករណ៍បំភ្លឺឆ្លាតវៃសម្រាប់រថយន្ត (Automotive Lighting) ដ៏ធំមួយស្ថិតក្នុងទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន។









