
ខេត្តព្រះសីហនុ៖ គម្រោងវិនិយោគ QIP ចំនួន ១៨ សំណើ ជាមួយទុនប្រមាណ ៤៩លានដុល្លារ ត្រូវបានទាក់ទាញបាន ខណៈអាជ្ញាធរប្តេជ្ញាសម្របសម្រួល និងគាំទ្រពេញទំហឹងដល់វិនិយោគិន
អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានទទួលសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) សរុបចំនួន ១៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤៩លានដុល្លារអាមេរិក។ ការហូរចូលនូវទុនវិនិយោគទាំងនេះ គឺជាសញ្ញាណវិជ្ជមានមួយបង្ហាញពីសក្តានុពល និងភាពទាក់ទាញខ្លាំងរបស់ខេត្តព្រះសីហនុ លើវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម។









