
កងទ័ពជើងទឹកភូមិន្ទកម្ពុជា ទទួលស្វាគមន៍យ៉ាងមហោឡារិក ចំពោះការចូលចតនៃនាវាហ្វឹកហ្វឺន PEREKOP របស់សហព័ន្ធរុស្ស៊ី
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទីព្រឹក នាវាហ្វឹកហ្វឺន PEREKOP លេខ(៣១០) នៃកងនាវា Baltic សហព័ន្ធរុស្ស៊ី បានចូលចតនៅកំពង់ផែស្វាយ័តក្រុងព្រះសីហនុ ក្នុងការបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។









