
អភិបាលស្រុកកំពង់សីលា ចុះពិនិត្យគម្រោងអភិវឌ្ឍន៍មូលដ្ឋាន និងឧបត្ថម្ភថ្មចាក់បំពេញផ្លូវចូលរមណីយដ្ឋានថ្មរូង
លោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារ សហការជាមួយមន្ត្រីបច្ចេកទេសសាលាខេត្តព្រះសីហនុ ចុះពិនិត្យ និងសិក្សាលើគម្រោងអភិវឌ្ឍន៍សំខាន់ៗចំនួនបីក្នុងមូលដ្ឋានស្រុក ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញវិស័យទេសចរណ៍។









