
ទេសចរណ៍ជាឆ្អឹងខ្នងសេដ្ឋកិច្ច ការប្រកាសអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ២០២៦-២០៣០ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ
វិស័យទេសចរណ៍គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់។ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ពិធីប្រកាសផ្សព្វផ្សាយឱ្យអនុវត្តជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០២៦-២០៣០» ត្រូវបានរៀបចំឡើង នៅសណ្ឋាគារឯករាជ្យ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។









