
មន្ត្រី ក.ប.ប. ខេត្តព្រះសីហនុ ចុះស្រាវជ្រាវ និងប្រមូលសំណាកទំនិញគ្រឿងសំណង់ និងគ្រឿងបន្លាស់ម៉ូតូ ដើម្បីទប់ស្កាត់សារធាតុពុលអាសបេស្តុស (Asbestos)
មន្ត្រីនៃសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ( ក ប ប ) ខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ក្រោមការដឹកនាំផ្ទាល់ពីលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះប្រតិបត្តិការស្រាវជ្រាវ និងប្រមូលសំណាកគំរូទំនិញសង្ស័យ ដើម្បីត្រួតពិនិត្យគុណភាព និងសុវត្ថិភាព ព្រមទាំងការពារសុខភាពប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃសារធាតុគីមីដ៏គ្រោះថ្នាក់។









