
ឧត្តមសេនីយ៍ត្រី នូវ សំអុល នាំយកអំណោយមនុស្សធម៌របស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជនខ្វះខាតចំនួន ៣គ្រួសារ នៅក្រុងព្រះសីហនុ
ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនសមាជិកអតីតយុទ្ធជនមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ ស្ថិតនៅក្រុងព្រះសីហនុ។









