
រយៈពេល៩ខែ ក្នុងឆ្នាំ២០២៦ គម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគខេត្ត មានចំនួន១៨ គម្រោង មានទុនវិនិយោគសរុប ៤៩,២៥៧,៣០១ ដុល្លារអាមេរិក បង្កើតការងារបាន ២,៧៧៦ នាក់
រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តដើម្បីពិនិត្យនិងអនុម័តលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) ចំនួន ២ គម្រោងបន្ថែមទៀត នៅសាលប្រជុំម្លប់ជ្រៃ។









