
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងតំបន់មេគង្គ-ឡានឆាង ទាមទារឱ្យមានការកសាងប្រព័ន្ធធន់តាំងពីដើម មិនមែនត្រឹមតែកែតម្រូវពេលរីករាលដាលនោះទេ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងមុតមាំថា ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មិនអាចសម្រេចបានដោយគ្រាន់តែរង់ចាំធ្វើការកែតម្រូវ (Fact-checking ឬ Debunking) ក្រោយពេលដែលព័ត៌មានមិនពិតទាំងនោះបានរីករាលដាលពេញបណ្តាញសង្គមនោះឡើយ។ កិច្ចការនេះទាមទារជាចាំបាច់នូវការកសាងប្រព័ន្ធព័ត៌មានដែលមានភាពរឹងមាំ និងភាពធន់តាំងពីដំណាក់កាលដើម។











