
អភិបាលស្រុកព្រៃនប់ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងសិក្សាទីតាំងរៀបចំគម្រោងស្ថាបនាប្រព័ន្ធរំដោះទឹក និងហេដ្ឋារចនាសម្ព័ន្ធអន្តរឃុំ
លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំសហការី និងមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យ និងសិក្សាទីតាំងជាក់ស្តែង ដើម្បីរៀបចំគម្រោងស្ថាបនាប្រព័ន្ធរំដោះទឹក ក្នុងភូមិសាស្ត្រឃុំព្រៃនប់ និងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។









