
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖ កម្ពុជាតវ៉ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានប្រកាសតវ៉ា និងជំទាស់យ៉ាងខ្លាំងក្លាដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានជាបន្តបន្ទាប់របស់កម្លាំងប្រដាប់អាវុធ និងភាគីថៃ លើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។











