
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី អញ្ជើញសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាល មកពីស្រុកស្ទឹងហាវ និងស្រុកព្រៃនប់
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សរុបជាង ១០០នាក់ មកពី១៤ឃុំ ក្នុងស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការក្រុមហ៊ុន អិមអធី រាប់ប៊ើរ ផ្លេនថេសិន (MRT Rubber Plantation) ស្ថិតក្នុងភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ។








