គណៈបញ្ជាការឯកភាពស្រុក បន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស

គណៈបញ្ជាការឯកភាពស្រុក បន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស

(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ រួមទាំង(កម្លាំងអធិការដ្ឋាននគរបាលស្រុក កងកម្លាំងរាជអាវុធហត្ថស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អាជ្ញាធរភូមិ ឃុំ)សហការជាមួយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន យុវជន ស ស យ ក បានបន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស មកកាន់ទីទួលសុវត្ថសុវត្ថិភាព។

លោក សាក់ សាវរិទ្ធមន្ទីរបរិស្ថានខេត្តប៉ៃលិនសន្តិសុខសង្គមគ្រោះទឹកជំនន់ស្នងការនគរបាលខេត្តប៉ៃលិនរដ្ឋបាលខេត្តប៉ៃលិនកាកបាទក្រហមខេត្តប៉ៃលិន

ព័ត៌មានពាក់ព័ន្ធ

ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជិត ៨០០គ្រួសារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
គ្រោះធម្មជាតិ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជិត ៨០០គ្រួសារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
ព័ត៌មាន ទទក ប៉ៃលិន៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ៧៨៤គ្រួសារ នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ទទួលបានអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខា និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងគោលបំណង ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៥ឃុំ
សកម្មភាពថ្នាក់ដឹកនាំ

ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៥ឃុំ

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកព្រៃនប់ បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគដ៏ថ្លៃថ្លា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥ឃុំ ឃុំទឹកថ្លា ឃុំទឹកល្អក់ ឃុំសាមគ្គី ឃុំទួលទទឹងនិងឃុំសំរុង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
អភិបាលស្រុកព្រៃនប់ ចែកអំណោយជាសម្ភារសិក្សាជូនដល់សិស្សានុសិស្សខ្សត់ខ្សោយម្នាក់ នៃវិទ្យាល័យ ហ៊ុន សែន វាលរេញ
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកព្រៃនប់ ចែកអំណោយជាសម្ភារសិក្សាជូនដល់សិស្សានុសិស្សខ្សត់ខ្សោយម្នាក់ នៃវិទ្យាល័យ ហ៊ុន សែន វាលរេញ

អភិបាលស្រុកព្រៃនប់ បានឧបត្ថម្ភ កាតាប សៀវភៅ និងប៊ិក ជូនដល់ប្អូនស្រី ថា រ៉ាមិច ភេទស្រី សិស្សថ្នាក់ទី១០ នៃវិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលមានទីលំនៅស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
លោក អុី ធារិន អភិបាលស្រុកព្រៃនប់ ប្រគេនកុំព្យូទ័រចំនួន ៥គ្រឿង ជូនព្រះមេគណខេត្តព្រះសីហនុ ដើម្បីគាំទ្រការបណ្តុះបណ្តាលបច្ចេកវិទ្យាដល់យុវជន
សកម្មភាពថ្នាក់ដឹកនាំ

លោក អុី ធារិន អភិបាលស្រុកព្រៃនប់ ប្រគេនកុំព្យូទ័រចំនួន ៥គ្រឿង ជូនព្រះមេគណខេត្តព្រះសីហនុ ដើម្បីគាំទ្រការបណ្តុះបណ្តាលបច្ចេកវិទ្យាដល់យុវជន

លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញប្រគេនកុំព្យូទ័រចំនួន ៥គ្រឿង ជូនដល់ព្រះមេគណខេត្តព្រះសីហនុ ដែលគង់នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
វេនកាន់បិណ្ឌទី៥ ក្រុមការងារ វ៉ាស៊ីនតោន ឌីស៊ី នាំយកទេយ្យទាន ប្រគេនព្រះសង្ឃយ៉ាងជ្រះថ្លា នៅវត្តព្រហ្មកេរ្តិ៍ ស្រុកព្រៃនប់
សកម្មភាពថ្នាក់ដឹកនាំ

វេនកាន់បិណ្ឌទី៥ ក្រុមការងារ វ៉ាស៊ីនតោន ឌីស៊ី នាំយកទេយ្យទាន ប្រគេនព្រះសង្ឃយ៉ាងជ្រះថ្លា នៅវត្តព្រហ្មកេរ្តិ៍ ស្រុកព្រៃនប់

នៅក្នុងបរិយាកាសដ៏ប្រពៃ និងពេញដោយសទ្ធាជ្រះថ្លានៃរដូវកាលកាន់បិណ្ឌនេះ ដែលជាពិធីបុណ្យប្រពៃណីជាតិមួយរបស់ខ្មែរ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ត្រូវជាថ្ងៃកាន់បិណ្ឌវេនទី៥ ។ ក្រុមការងារ វ៉ាស៊ីនតោន ឌីស៊ី ដោយមានវត្តមានចូលរួមពី លោក អ៊ុំ សំអុល លោក តូច ភារុណ លោក ទេព សុធារិទ្ធ (ចុងភៅភក្ត្រី) លោក ជា រដ្ឋា លោក ចាប សុចិត្ត លោក គីត សុគន្ធ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ មកវេរប្រគេនជូនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត