
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យទិន្នន័យក្បាលដី សម្រាប់ ៥ភូមិ ក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី សម្រាប់៥ភូមិ គឺភូមិឈើទែប ភូមិក្រាំងខឿន ភូមិចាមចាស់ ភូមិចាមថ្មី និងភូមិដង្កៀបក្តាម ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណវត្តទួលត្បែង ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ ពិធីនេះធ្វើឡើងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី និងទ្រព្យសម្បត្តិរបស់ខ្លួនឱ្យបានត្រឹមត្រូវ មុននឹងឆ្ពោះទៅរកការបែងចែកប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពួកគាត់នាពេលខាងមុខ៕ សាយយ័ន្ដ វុន្នីយ៉ា











