
រដ្ឋបាលខេត្តព្រះសីហនុ បង្កើនកម្ដៅយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំរុញការអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង» ឱ្យដល់មូលដ្ឋាន
រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយគណៈកម្មាធិការសម្របសម្រួល ជំរុញអនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានរៀបចំ «ពិធីផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ ផែនការ និងចំណេះដឹងមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀន» ជូនដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិទូទាំងខេត្ត នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។








