ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងឃុំខ្នារសណ្ដាយ ទទួលបានអំណោយពីក្រុមការងារថ្នាក់ជាតិចុះជួយឃុំ

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងឃុំខ្នារសណ្ដាយ ទទួលបានអំណោយពីក្រុមការងារថ្នាក់ជាតិចុះជួយឃុំ

បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៥៥គ្រួសារ រស់នៅក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពី ឯកឧត្តម ហេង ធូរ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នារសណ្ដាយ តាមរយៈក្រុមការងារ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ ក្នុងបរិបទនៃគ្រោះធម្មជាតិនេះ។

មន្ទីរព័ត៌មានខេត្តសៀមរាបព័ត៌មាន

ព័ត៌មានពាក់ព័ន្ធ

អាជ្ញាធរខេត្តសៀមរាប៖ ការផលិតមាតិកាប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ រួមចំណែកបង្កើនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ការផលិតមាតិកាប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ រួមចំណែកបង្កើនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ
នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអ្នកផលិតមាតិកាផ្សព្វផ្សាយ (Content Creators) និងតំណាងវិស័យឯកជនក្នុងខេត្តសៀមរាប ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការចូលរួមផ្សព្វផ្សាយអំពីសក្តានុពល ភាពទាក់ទាញ និងការអភិវឌ្ឍរបស់ខេត្តឱ្យកាន់តែទូលំទូលាយ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎ក្រុមហ៊ុន យ៉ូស ឧបត្ថម្ភផលិតផលមួយចំនួនធំ ជូនមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដើម្បីរួមចំណែកគាំទ្រដល់សុខុមាលភាពកុមារ
ព័ត៌មានជាតិ
‎ក្រុមហ៊ុន យ៉ូស ឧបត្ថម្ភផលិតផលមួយចំនួនធំ ជូនមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដើម្បីរួមចំណែកគាំទ្រដល់សុខុមាលភាពកុមារ
នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន យ៉ូស បានចូលរួមឧបត្ថម្ភផលិតផលមួយចំនួន រួមមានទឹកសណ្តែក យ៉ូសចំនួន ១ ៥០០កេស ព្រមទាំងកាហ្វេកញ្ចប់ កាហ្វេកំប៉ុង ទឹកដោះគោខាប់ និងទឹកសុទ្ធ ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាខេត្តសៀមរាប ដើម្បីចូលរួមចំណែកសម្រាល និងគាំទ្រដល់ការថែទាំកុមារដែលកំពុងទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប ចូលរួមជាមួយប្រជាពលរដ្ឋកាន់បិណ្ឌវេនទី៧ នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ចូលរួមជាមួយប្រជាពលរដ្ឋកាន់បិណ្ឌវេនទី៧ នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា
ឯកឧត្ដម ម៉ក់ សំភា សមាជិកក្រុមប្រឹក្សាខេត្ដសៀមរាប និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ដ ព្រមទាំងមន្រ្ដីរាជការនៃរដ្ឋបាលខេត្ដសៀមរាប បានចូលរួមជាមួយពុទ្ធបរិស័ទកាន់បិណ្ឌវេនទី៧ នៅវត្ដពុទ្ធស្ថាននគររាជធម្មមេត្តា ស្ថិតក្នុងក្រុងសៀមរាប ខេត្ដសៀមរាប នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនទេយ្យវត្ថុដល់វត្តទាំង៩ ក្នុងតំបន់អង្គរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅខេត្តសៀមរាប
ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនទេយ្យវត្ថុដល់វត្តទាំង៩ ក្នុងតំបន់អង្គរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី បានប្រគេនចង្ហាន់ បច្ច័យ និងទេយ្យវត្ថុផ្សេងៗ ដល់វត្តទាំង៩ ក្នុងតំបន់អង្គរ ខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៧ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វបុរសខ្មែរសម័យអង្គរ វីរៈកងទ័ព ពលី ដើម្បីបុព្វហេតុការពារទឹកដី ជាតិ មាតុភូមិ និងញាតកាទាំង ៧សន្តាន និងដួងវិញ្ញាណក្ខន្ធអ្នកមានគុណដែលបានចែកឋានទៅ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ឯកឧត្ដម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងផ្សព្វផ្សាយព័ត៌មានឱ្យទាន់ពេលវេលា
ព័ត៌មានជាតិ
ឯកឧត្ដម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងផ្សព្វផ្សាយព័ត៌មានឱ្យទាន់ពេលវេលា
នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប ដោយបានសង្កត់ធ្ងន់លើការលើកកម្ពស់សមត្ថភាពផ្នែកឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាព័ត៌មានសម័យទំនើប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធពន្លឿនការស្ដារអូរដើម្បីរំដោះទឹក កុំឱ្យជន់លិចនៅលើផ្លូវជាតិលេខ៦ កែងផ្លូវហាយវេ
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធពន្លឿនការស្ដារអូរដើម្បីរំដោះទឹក កុំឱ្យជន់លិចនៅលើផ្លូវជាតិលេខ៦ កែងផ្លូវហាយវេ
ក្នុងឱកាសដឹកនាំប្រជុំពិភាក្សា និងស្វែងរកដំណោះស្រាយបញ្ហាទឹកជន់លិច ក្នុងភូមិសាស្ដ្រស្រុកប្រាសាទបាគង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តពន្លឿនការស្ដារប្រឡាយ ស្ដារអូរ និងបើកមុខទឹក ដើម្បីធ្វើការរំដោះទឹកកុំឱ្យមានការនៅលើផ្លូវជាតិលេខ៦ ត្រង់ផ្លូវកែងហាយវេ ដែលជាការងារអាទិភាពចំពោះមុខ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់អ្នកដំណើរ កុំឱ្យមានការលិចលង់ នៅពេលមានទឹកភ្លៀងធ្លាក់។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត

ព័ត៌មានថ្មីៗ

ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៥ឃុំ
សកម្មភាពថ្នាក់ដឹកនាំ

ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៥ឃុំ

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកព្រៃនប់ បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគដ៏ថ្លៃថ្លា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥ឃុំ ឃុំទឹកថ្លា ឃុំទឹកល្អក់ ឃុំសាមគ្គី ឃុំទួលទទឹងនិងឃុំសំរុង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
អភិបាលស្រុកព្រៃនប់ ចែកអំណោយជាសម្ភារសិក្សាជូនដល់សិស្សានុសិស្សខ្សត់ខ្សោយម្នាក់ នៃវិទ្យាល័យ ហ៊ុន សែន វាលរេញ
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកព្រៃនប់ ចែកអំណោយជាសម្ភារសិក្សាជូនដល់សិស្សានុសិស្សខ្សត់ខ្សោយម្នាក់ នៃវិទ្យាល័យ ហ៊ុន សែន វាលរេញ

អភិបាលស្រុកព្រៃនប់ បានឧបត្ថម្ភ កាតាប សៀវភៅ និងប៊ិក ជូនដល់ប្អូនស្រី ថា រ៉ាមិច ភេទស្រី សិស្សថ្នាក់ទី១០ នៃវិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលមានទីលំនៅស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
លោក អុី ធារិន អភិបាលស្រុកព្រៃនប់ ប្រគេនកុំព្យូទ័រចំនួន ៥គ្រឿង ជូនព្រះមេគណខេត្តព្រះសីហនុ ដើម្បីគាំទ្រការបណ្តុះបណ្តាលបច្ចេកវិទ្យាដល់យុវជន
សកម្មភាពថ្នាក់ដឹកនាំ

លោក អុី ធារិន អភិបាលស្រុកព្រៃនប់ ប្រគេនកុំព្យូទ័រចំនួន ៥គ្រឿង ជូនព្រះមេគណខេត្តព្រះសីហនុ ដើម្បីគាំទ្រការបណ្តុះបណ្តាលបច្ចេកវិទ្យាដល់យុវជន

លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញប្រគេនកុំព្យូទ័រចំនួន ៥គ្រឿង ជូនដល់ព្រះមេគណខេត្តព្រះសីហនុ ដែលគង់នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
វេនកាន់បិណ្ឌទី៥ ក្រុមការងារ វ៉ាស៊ីនតោន ឌីស៊ី នាំយកទេយ្យទាន ប្រគេនព្រះសង្ឃយ៉ាងជ្រះថ្លា នៅវត្តព្រហ្មកេរ្តិ៍ ស្រុកព្រៃនប់
សកម្មភាពថ្នាក់ដឹកនាំ

វេនកាន់បិណ្ឌទី៥ ក្រុមការងារ វ៉ាស៊ីនតោន ឌីស៊ី នាំយកទេយ្យទាន ប្រគេនព្រះសង្ឃយ៉ាងជ្រះថ្លា នៅវត្តព្រហ្មកេរ្តិ៍ ស្រុកព្រៃនប់

នៅក្នុងបរិយាកាសដ៏ប្រពៃ និងពេញដោយសទ្ធាជ្រះថ្លានៃរដូវកាលកាន់បិណ្ឌនេះ ដែលជាពិធីបុណ្យប្រពៃណីជាតិមួយរបស់ខ្មែរ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ត្រូវជាថ្ងៃកាន់បិណ្ឌវេនទី៥ ។ ក្រុមការងារ វ៉ាស៊ីនតោន ឌីស៊ី ដោយមានវត្តមានចូលរួមពី លោក អ៊ុំ សំអុល លោក តូច ភារុណ លោក ទេព សុធារិទ្ធ (ចុងភៅភក្ត្រី) លោក ជា រដ្ឋា លោក ចាប សុចិត្ត លោក គីត សុគន្ធ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ មកវេរប្រគេនជូនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត