
ខេត្តព្រះសីហនុ ជំរុញសក្ដានុពលទេសចរណ៍រដូវកាលបៃតង និងពង្រឹងគុណភាពអនាម័យម្ហូបអាហារប្រចាំខេត្តឱ្យឈានដល់ស្តង់ដារអន្តរជាតិ
លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលបន្ទុកទេសចរណ៍ បានថ្លែងក្នុងវេទិកាជែកពិភាក្សា “សក្ដានុពលទេសចរណ៍ និងភាពស្រស់ស្អាត នៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង” នៅសណ្ឋាគារ Castle Bayview Resort & Spa ខេត្តកំពត នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយបានគូសបញ្ជាក់ពីហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត ដែលផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ជាពិសសេសចំណុចសំខាន់ៗ ។











