
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស.) ដើម្បីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត សូមចូលរួមអបអរសាទរដោយក្តីមោទន នាឱកាសខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលជាគ្រឹះស្ថានមានប្រវត្តិដ៏យូរលង់ និងប្រកបដោយកិត្យានុភាព លើការបណ្តុះបណ្តាល អប់រំវេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និងធនធានមនុស្សផ្នែកសុខាភិបាលជាច្រើនជូនដល់ព្រះរាជាណាចក្រកម្ពុជា។








