
រដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពផ្លូវថ្មើរជើងឆ្នេរអូរឈើទាល និងការរៀបចំសុវត្ថិភាពជូនភ្ញៀវទេសចរ
លោក សាមុត សុធារិទ្ធ អភិបាលស្តីទីខេត្តព្រះសីហនុ រួមជាមួយក្រុមការងារជំនាញ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់លើវឌ្ឍនភាពនៃការរៀបចំកែលម្អ ផ្លូវដើរថ្មើរជើងប្របឆ្នេរអូរឈើទាល ដែលតភ្ជាប់ទៅដល់ទីលានតេជោ។








