
លោក ឯម ភាព និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចងក្រងឯកសារ រូបភាព និងវីដេអូ នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មី
លោក ឯម ភាព និងលោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររបស់ក្រុមការងារអនុគណៈកម្មការចងក្រង ឯកសារ រូបភាព វីដេអូ និងអត្ថបទ នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី។








